KH EMPIRE

គំរោងសាងសង់ថ្នាលបណ្តុះកូនត្នោតថ្មី នៅភូមិស្រែអណ្តូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង

ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ លោក ឈឹម សុភី ប្រធានស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត បានដឹកនាំមន្ត្រីឧទ្យានុរក្ស ចុះល្បាតភូមិសាស្ត្រអូរចាប់ពស់ និយាមកាលេខ257860/1391226 ស្ថិតនៅក្នុងភូមិស្រែអណ្តូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង(គ្មានសកម្មភាពបទល្មើស)។

+ លោក លី សាមី នាយកស្តីទីតំបន់បានដឹកនាំមន្ត្រីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត បានធ្វើការថែទាំកូនឈើជាប្រចាំ កូនត្នោត និងបន្តការច្រកដីដាក់ថង់ នៅថ្នាលបណ្តុះកូនឈើស្នាក់ការអូររថក្រោះ។
+ វាស់វែងគំរោងសាងសង់ថ្នាលបណ្តុះកូនត្នោតថ្មីដែលមានទំហំទទឹង២០mx៦០m ប្រើសសរចំនួន ៨០ដើម និងឈើគ្រឿងចំនួន ៦ម៉ែត្រគីប នៅទីតាំងខាងលើ ស្ថិតនៅក្នុងភូមិស្រែអណ្តូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ៕

Exit mobile version