នាពេលព្រឹកថ្ងៃទី ១៦ មករា ២០២៥ លោក ចាន់ ឈន់ អនុប្រធានមន្ទីរបរិស្ថានខេត្ត បានចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងផ្តល់យោបល់របស់គណៈអភិបាលខេត្ត និងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត លើសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២៥-២០២៧ ខេត្តស្វាយរៀង ក្របខណ្ឌអភិវឌ្ឍរយៈពេលប្រាំឆ្នាំ២០២៥-២០២៩ របស់រដ្ឋបាលខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណ:អភិបាលខេត្តស្វាយរៀង នៅសាលប្រជុំសាលាខេត្តស្វាយរៀង ។
នាពេលរសៀល លោក ចាន់ ឈន់ អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារការិយាល័យគាំពារបរិស្ថាន ដើម្បីចុះត្រួតពិនិត្យ និងជំរុញលើការអនុវត្តច្បាប់ពាក់ព័ន្ធវិស័យបរិស្ថាននៅទីតាំងសិប្បកម្មកែច្នៃកាកសំណល់ របស់សហគ្រាស ស្ថិតនៅភូមិទន្លៀង២ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ៕