KH EMPIRE

ក្រុមការងារក្រសួងបរិស្ថាន និងប្រធានក្រុមល្បាតនៃអង្គការសម័្ពន្ធមិត្តសត្វព្រៃ(W-A) ចុះល្បាតក្នុងភូមិសាស្ត្របាត់ដំបង

ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ លោក នៅ អួក ប្រធានក្រុមល្បាតនៃអង្គការសម័្ពន្ធមិត្តសត្វព្រៃ(W-A) និងលោក ថន ប៊ុនថេត អនុប្រធានការិយាល័យ(ដនត)នៃក្រសួងបរិស្ថាន បានធ្វើការចុះល្បាត ភូមិសាស្រ្តសំរោង និយាមកា 0302434-1494101(គ្មានសកម្មភាពបទល្មើស)។

+ លោក ស្រី រ៉ា នាយកដែនជម្រកសត្វព្រៃភ្នំសំកុស បានដឹកនាំកម្លាំងមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស ចូលរួមកិច្ចប្រជុំ ដើម្បីចុះសិក្សាគូសប្លង់លម្អិតក្នុងការកែលម្អហេដ្ឋារចនាសម័្ពន្ធ និងបង្ហាញពីប្លង់លម្អិតក្នុងការសាងសង់ ទីតាំងសម្រាប់បោះតង់ បង្គន់អនាម័យ និងប្រជុំពិគ្រោះយោបល់ស្ដីពី សុវត្ថិភាពបរិស្ថាន និងសង្គម នៅសហគមន៍តំបន់ការពារធម្មជាតិ ខេត្តបាត់ដំបង។

+កម្លាំងមន្រ្តីឧទ្យានុរក្សក្រុមទី០៣ ប្រចាំការស្នាក់ការធំ បានធ្វើការចុះល្បាត៖
-ភូមិសាស្រ្ត អ៊ីការ៉ិច និយាមកា 0272289-1387385(គ្មានសកម្មភាពបទល្មើស)។
-ចុះត្រួតពិនិត្យករណីភ្លើងឆេះព្រៃ នៅចំណុចភូមិសាស្រ្តច្រកចង្អៀត និយាមកា 0289977-1389570 ជាក់ស្ដែងពេលកម្លាំងមន្រ្តីចុះទៅដល់កន្លែងភ្លើងឆេះព្រៃនោះ ពិនិត្យឃើញថាភ្លើងឆេះព្រៃនោះត្រូវបានរលត់ទាំងស្រុង។

+ លោក វឿន ប៊ុនឈឿន ប្រធានក្រុមល្បាតនៃអង្គការសម័្ពន្ធមិត្តសត្វព្រៃ(W-A) និងលោក ថន ប៊ុនថេត អនុប្រធានការិយាល័យ(ដនត)នៃក្រសួងបរិស្ថាន បានធ្វើការចុះល្បាត រយ:ពេលវែងចំនួន ០៤ថ្ងៃដោយគិតចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៦ នាខែឆ្នាំដដែល ទទួលបានលទ្ធផលដូចខាងក្រោម:
1- ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ភូមិសាស្រ្ត ទ្រនាប់ម្លូរ និយាមកា 0308295-1388661 ទទួលបានលទ្ធផល:
-ដកហូតរណាយន្តតូចចំនួន ០១គ្រឿង
-ឧបករណ៍ឆក់ត្រីចំនួន ០១គ្រឿង ។
2- ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ភូមិសាស្រ្ត ទ្រនាប់ម្លូរ និយាមកា 0307922-1392148 ទទួលបានលទ្ធផល:
-ដកហូតរណាយន្តធំចំនួន ០៦គ្រឿង
-កាំភ្លើងកែច្នៃ(ប្រភេទហ្គាស)ចំនួន ០១ដើម(ប្រជាពលរដ្ឋប្រគល់ជូនកម្លាំងសម្ថតកិច្ច)
-ដកហូតរណាយន្តតូចចំនួន ០១គ្រឿង ។
3- ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ភូមិសាស្រ្ត ទ្រនាប់ម្លូរ និយាមកា 0307922-1392148 ជាលទ្ធផលបានសារខ្សែអន្ទាក់(ប្រភេទកាប)ចំនួន ៤០ខ្សែ។
4- ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ មកដល់ចំណុចនិយាមកា 0315252-1392448 ជាលទ្ធផលបានសារមងដាក់សត្វចំនួន ០១ដុំស្មើនឹងប្រវែង ២០ម៉ែត្រ។

+ កម្លាំងមន្រ្តីឧទ្យានុរក្សក្រុមទី០១ ប្រចាំការស្នាក់ការបាសាក់ បានធ្វើការចុះល្បាត ភូមិសាស្រ្ត ដាពង្រ និយាមកា 0316509-1384825(គ្មានសកម្មភាពបទល្មើស) ៕

Exit mobile version