KH EMPIRE

កិច្ចប្រជុំពិក្សា ស្តីពីការរៀបចំប្រព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ និងផែនការរៀបចំស្នាក់ការថ្មី តំបន់ឧ្យានជាតិវើនសៃ-សៀមប៉ាង ខេត្តស្ទឹងត្រែង

ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត បានដឹកនាំលោកប្រធាន លោកអនុប្រធានការិយាល័យឧទ្យានជាតិ លោកនាយក លោកនាយករងដែនជម្រកសត្វព្រៃឡង់ និងមន្រ្តីពាក់ព័ន្ធ ចូលរួមប្រជុំពិក្សា ស្តីពីការរៀបចំប្រព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ និងផែនការរៀបចំស្នាក់ការថ្មី ដែលឆ្លើយតបនឹងបញ្ហាប្រឈមនានា ជាពិសេសការគាំទ្រដល់ការងារអនុវត្តច្បាប់ ក្នុងគម្រោងរេដបូក នៅតំបន់ឧ្យានជាតិវើនសៃ-សៀមប៉ាង ភូមិសាស្រ្តខេត្តស្ទឹងត្រែង។

នៅពេលរសៀល ក្រុមការងារ បានចូលរួមបណ្តុះបណ្តាលពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ (VSSPNP) ដោយមានសមាសភាពអញ្ជើញចូលរួមពីតំណាងអង្គការអភិរក្សអន្តរជាតិ (CI) និងតំណាងម្ចាស់ជំនួយ ក្រុមហ៊ុនគ្លូបិល ហ្រ្គីន នៃតជ្រលរា (GGN) សរុប ១៧នាក់ នៅសាលប្រជុំមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង៕

Exit mobile version