KH EMPIRE

សិក្ខាសាលាស្ដីពី «កិច្ចសហប្រតិបត្តិការការងារព្រំដែន» នៅសាលាស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ លោក សុត ខឿន ប្រធានការិយាល័យដែនជម្រកសត្វព្រៃបានចូលរួមសិក្ខាសាលាស្ដីពី «កិច្ចសហប្រតិបត្តិការការងារព្រំដែន» សិក្ខាសាលានេះមានគោលបំណងផ្ដោតទៅលើ ៤ចំណុចធំៗ រួមមាន បទល្មើសឆ្លងដែនផ្សេង បទល្មើសធនធានធម្មជាតិ បទល្មើសជួញដូរគ្រឿងញៀន និងការឆ្លងដែនគ្មានលិខិតអនុញ្ញាត ។

កម្មវិធីនេះក្រោមអធិបតីភាពលោកផាន់យុតអភិបាលនៃគណ:អភិបាលស្រុកសៀមប៉ាង និងលោកស្រី ខាំ នូលិតធីសាក់ អភិបាលនៃគណ:អភិបាលស្រុកមឿងខូង ដោយមានការអញ្ជើញចូលរួមពីលោកលោកស្រីប្រតិភូអមដំណើរខាងភាគីឡាវលោក លោកស្រីមន្ត្រីសាលាខេត្ត លោកអភិបាលរងស្រុក មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនរ៉ាយហ្សីងហ្វីនិក មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នគរបាលការពារព្រំដែនវរ៧០១ លោកមេឃុំទាំង៥ លោកមេប៉ុស្តិ៍ទាំង៥ ព្រមទាំងមន្ត្រីជំនាញរបស់រដ្ឋបាលស្រុកសរុប ៤០នាក់ ស្រី ៤នាក់ កម្មវិធីនេះព្រឹត្តទៅនៅសាលាស្រុកសៀមប៉ាង ៕

Exit mobile version