នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រុមការងារមន្ទីរបរិស្ថានខេត្តកណ្តាលដឹកនាំដោយ លោក អាន តូរ៉ា ប្រធានការិយាល័យគាំពារបរិស្ថាន រួមដំណើរដោយលោក ម៉ម សុវណ្ណវិនិច្ឆ័យ អនុប្រធានការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន និងលោក ម៉ម រិនដា មន្ត្រីជាប់កិច្ចសន្យា បានចុះត្រួតពិនិត្យតាមប្រភពបំពុល និងពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធវិស័យបរិស្ថាន តាមបណ្តារោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម ក្នុងភូមិសាស្រ្តស្រុកពញាឮ ខេត្តកណ្តាល បានចំនួន ០៣ទីតាំង មានដូចខាងក្រោម៖
១. រោងចក្រ JP Sunny Products ដែលស្ថិតភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល
២.រោងចក្រ TY Fashion (Cambodia )PLC ដែលស្ថិតភូមិផ្សាេដែក ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល
៣.រោងចក្រ YNTECX Co.ltd ដែលស្ថិតភូមិផ្សារដែក ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល
+មតិក្រុមការងាររួមចំពោះរោងចក្រចំនួន ០៣ទីតាំងខាងលើនេះ៖
-ក្រុមហ៊ុនត្រូវបន្តស្នើសុំលិខិតអនុញ្ញាតពាក់ព័ន្ធវិស័យបរិស្ថានជារៀងរាល់ឆ្នាំពេលផុតសុពលភាព។
-ក្រុមហ៊ុនត្រូវបន្តចូលរួមបង់មូលនិធិទាយជ្ជទានបរិស្ថានឱ្យបានទៀងទាត់។
-ក្រុមហ៊ុនត្រូវបន្តកិច្ចសហការល្អជាមួយអាជ្ញាធរ និងក្រុមការងារ។
-ក្រុមហ៊ុនត្រូវណែនាំដល់កម្មករឱ្យចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ៕