KH EMPIRE

មន្រ្តីឧទ្យានុរក្សចូលរួមកិច្ចប្រជុំផ្សព្វផ្សាយព្រំប្រទល់គម្រោងរេដបូកជួរភ្នំក្រវាញកណ្ដាល នៃឧទ្យានជាតិជួរភ្នំក្រវាញ ភូមិសាស្ត្រខេត្តកោះកុង

ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ ប្រធានការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំមន្រ្តីឧទ្យានុរក្ស ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយព្រំប្រទល់គម្រោងរេដបូកជួរភ្នំក្រវាញកណ្ដាល នៃឧទ្យានជាតិជួរភ្នំក្រវាញ ដឹកនាំកិច្ចប្រជុំដោយលោក ទុំ នី អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង សម្របសម្រួលកិច្ចប្រជុំក្រុមការងារអភិរក្សអន្ដរជាតិ(CI) ដោយមានការចូលរួមពីនាយករងអន្ដរវិស័យសាលាខេត្តកោះកុង អាជ្ញាធរឃុំទាំង០៤ អាជ្ញាធរភូមិទាំង១១ និងជនបង្គោលរេដបូកភូមិសរុប ៣៧នាក់ ស្រី០៧នាក់ កិច្ចប្រជុំនេះរៀបចំឡើងដោយអង្គការអភិរក្សអន្ដរជាតិ(CI) ក្នុងគោលបំណង÷

១. ផ្សព្វផ្សាយព្រំប្រទល់គម្រោងរេដបូកជួរភ្នំក្រវាញកណ្តាលដល់គ្រប់ភាគីពាក់ព័ន្ធគម្រោង។
២. បង្កើនការយល់ដឹង ស្ដីពីគម្រោងរេដបូកជួរភ្នំក្រវាញកណ្ដាលដល់គ្រប់ភាគីពាក់ព័ន្ធគម្រោង។
៣. បន្តពង្រឹងកិច្ចសហការ និងទំនាក់ទំនងរវៀងអង្គការអភិរក្សអន្ដរជាតិ រវៀងភាគីពាក់ព័ន្ធរួមមានស្ថាប័នជំនាញ អាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិច ៕

Exit mobile version