លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានបានដឹកនាំមន្ត្រី ចូលរួមសិក្ខាសាលា ស្តីពីការគ្រប់គ្រងតំបន់ការពារសមុទ្រ នៅប្រទេសកម្ពុជា រៀបចំដោយនាយកដ្ឋានអភិរក្សតំបន់ឆ្នេរនិងសមុទ្រ នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថានបានសហការជាមួយអង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ សម្រាប់គម្រោង អភិរក្សប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរនិងសមុទ្រ ក្រោមអធិបតីភាព ឯកឧត្តម ស្រី ស៊ុនលាង អគ្គនាយក នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន នៅសណ្ឋាគារ Rainforest ខេត្តកំពត នាថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ ៕