ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ លោក សួស សុផល អនុប្រធានមន្ទីរ និង លោក ខន សុខុន ប្រធានការិយាល័យឧទ្យុជាតិគិរីរម្យបានចូលរួមកិច្ចប្រជុំដើម្បីត្រៀមរៀបចំកម្មវិធី«បុណ្យភ្នំ»ប្រចាំឆ្នាំ ២០២៥ នៅឧទ្យានជាតិព្រះសុរាម្រិត – កុសមៈ«គិរីរម្យ» ស្ថិតក្រោមអធិបតីភាព ឯកឧត្តម កៅ សុវណ្ណរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត តំណាងកងកំលាំងទាំងបី តំណាងរដ្ឋបាលស្រុកភ្នំស្រួច និងក្រុមការងាររៀបចំពុធីបុណ្យភ្នំ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ស្ពឺ ៕