KH EMPIRE

មន្ត្រីស្នាក់ការរងអូរសេះ នៃការិយាល័យឧទ្យានជាតិគិរីរម្យ ចុះបិទសេចក្តីជូនដំណឹងស្ដីពី វិធានការទប់ស្កាត់ លុបបំបាត់ និងបង្រ្កាបការរាន ឆ្ការដុតដីព្រៃ នៅឧទ្យានជាតិ ព្រះសុរាម្រឹត កុសុមៈ«គីរីរម្យ»

ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ លោក ទ្រី ស៊ីណាន ប្រធានស្នាក់ការរងអូរកសេះ នៃការិយាល័យឧទ្យានជាតិគិរីរម្យ ដឹកនាំមន្រ្តីឧទ្យានុរក្សចុះបិទសេចក្តីជូនដំណឹងស្ដីពី វិធានការទប់ស្កាត់ លុបបំបាត់ និងបង្រ្កាបការកាប់ គាស់ រុករាន ឆ្ការដុត ឫឈូសឆាយដីព្រៃក្នុងតំបន់ការពារធនធានធម្មជាតិ ធ្វើជាកម្មសិទ្ធិដោយគ្នានការអនុញ្ញាត នៅចំណុចអូរកសេះ ស្ថិតក្នុងភូមិសាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិ ព្រះសុរាម្រឹត កុសុមៈ«គីរីរម្យ»បានចំនួន ១០ទីតាំង ៕

Exit mobile version