KH EMPIRE

បង្ក្រាបបានការលួចដាក់ប្រកៃខ្សែអន្ទាក់វាត់ ៣៤អន្ទាក់ ប្រព្រឹត្តដោយ(អញ្ញាតជន) ស្ថិតនៅក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ លោក ចាន់ សុផល់ អនុប្រធានស្នាក់ការរងបូកគោ នៃការិយាល័យឧទ្យានជាតិគិរីរម្យ ដឹកនាំមន្ត្រីឧទ្យានុរក្សចំនួន៣នាក់ បានធ្វើការល្បាតដល់ចំណុចលូបី ត្រង់និយាមការ(៤០៣២៣៣-១២៣៥០៦៦) ធ្វើការបង្ក្រាបបានការលួចដាក់ប្រកៃខ្សែ អន្ទាក់វាត់មានចំនួន៣៤អន្ទាក់ ប្រព្រឹត្តដោយ(អញ្ញាតជន) ស្ថិតនៅក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ កម្លាំងមន្ត្រីឧទ្យានុរក្សបានធ្វើការដោះយកមករក្សាទុកបណ្តោះអាសន្ននៅស្នាក់ការរងបូកគោ និងកំពុងបន្តស្រាវជ្រាវ រកជនប្រព្រឹត្តដើម្បីចាត់ការតាមនីតិវិធី ក្រមបរិស្ថាននិងធនធានធម្មជាតិ ៕

Exit mobile version