KH EMPIRE

ក្រុមការងារមន្ទីរបរិស្ថានរាជធានី ចូលរួមយុទ្ធនាការសម្អាតជាមួយរដ្ឋបាលខណ្ឌដង្កោ ក្រោមប្រធានបទ«កម្ពុជាស្អាតខ្មែរធ្វើបាន» និង «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក»

នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ លោក កែន ផាន អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារមន្ទីរបរិស្ថាន និងមានកិច្ចសហការចូលរួមពីសំណាក់លោក ប៊ុន ណារុំ អភិបាលរងនៃគណៈអភិបាលខណ្ឌដង្កោ ។
សមាជិកចូលរួមៈ
១•មន្ត្រីមន្ទីរបរិស្ថានចំនួន០៧នាក់។
២•មន្ត្រីរាជការរដ្ឋបាលខណ្ឌដង្កោចំនួន៣៥នាក់។
៣•មន្ត្រីរាជការសង្កាត់ពងទឹកចំនួន៤០នាក់។
៤•មន្ត្រីរាជការសង្កាត់ក្រាំងពង្រចំនួន៧០នាក់។
៥•សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹង០៤នាក់។
៦•ក្រុមហ៊ុនMizudaចំនួន១៤នាក់។
៧•សិស្សវិទ្យាល័យពងទឹក៣០នាក់
៨•ប្រជាជនប៉ូលិសនិងប្រជាការពារ៣០នាក់។
សរុប ចំនួន ២០០នាក់ ដើម្បីសំអាតបរិស្ថានក្រោមប្រធានបទ«កម្ពុជាស្អាតខ្មែរធ្វើបាន» និង «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ក្រុមការងារចែកជាពីរៈ
ក្រុមទី១ចាប់ពីវត្តស្លែងរហូតដល់រង្វង់មូលស្ពានអាកាសមេអំបៅ។
ក្រុមទី២ចាប់ពីសាលាសង្កាត់ក្រាំងពង្រដល់ស្ពានអាកាសមេអំបៅ។

Exit mobile version