KH EMPIRE

អន្ទាក់ចាប់សត្វ៦៨ខ្សែរបស់អញ្ញាតជន ត្រូវស្នាក់ការមន្រ្តីឧទ្យានុរក្សឆាយអារ៉ែង កោះកុង សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដកហូតយកមករក្សាទុកនៅស្នាក់ការ

ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥ ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការល្បាតឆាយអារ៉ែង កម្លាំងមន្រ្តីឧទ្យានុរក្ស បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការគាំទ្រថវិកា និងបច្ចេកទេសពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣៣៧៥១៥-១២៨២៦៩៤) បានធ្វើការដោះអន្ទាក់សម្រាប់ដាក់យកសត្វចំនួន ៦៨ខ្សែ និងមងដាក់យកសត្វចំនួន ០១ដៃ ប្រវែង ១៥ម៉ែត្រ អញ្ញាតជន ស្ថិតនៅភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។

ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតឆាយអារ៉ែង ៕

Exit mobile version