KH EMPIRE

កិច្ចប្រជុំជាមួយ អង្គការ IUCN និងក្រុមការងារនាយកដ្ឋានអភិរក្សតំបន់ឆ្នេរ និងសមុទ្រ នៃក្រសួងបរិស្ថាន ស្តីពីសក្តានុពលធនធានធម្មជាតិ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង

ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥ លោក ម៉េង តិច អនុប្រធានមន្ទីរ បានដឹកនាំមន្ត្រីឧទ្យានុរក្សនៃតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ចូលរួមប្រជុំជាមួយ អង្គការ IUCN និងក្រុមការងារនាយកដ្ឋានអភិរក្សតំបន់ឆ្នេរ និងសមុទ្រ នៃក្រសួងបរិស្ថាន ស្តីពីសក្តានុពលធនធានធម្មជាតិ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ដោយមានការចូលរួមពីគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិព្រាំងចំការក្រោម និងបន្តចុះពិនិត្យទីតាំង សេនេទិចក្តាមថ្ម និងក្តាមជ័រ ក្នុងភូមិព្រាំង ឃុំដងពែង និងភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ៕

Exit mobile version