ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥ លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំមន្រ្តី នៃការិយាល័យជំនាញទាំង៧ និងមន្ត្រីឧទ្យានុរក្សនៅតំបន់ការពារក្នុងភូមិសាស្ត្រខេត្តកោះកុង បានចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការដើម្បីប្រសិទ្ធភាពការងារសមស្របតាមបច្ចេកវិទ្យា AI នៃក្រសួងបរិស្ថាន សហការជាមួយក្រុមហ៊ុន REAN AI តាមរយៈប្រព័ន្ធអនឡាយZoom។
វគ្គបណ្តុះបណ្តាលនេះក្នុងគោលបំណង៖
-ដើម្បីផ្តល់ចំណេះដឹងមូលដ្ឋានលើការប្រើប្រាស់ AI តាមគ្រប់ទម្រង់។
-ការធ្វើបទបង្ហាញពីរបៀបប្រើប្រាស់ឧបករណ៍AI សម្រាប់ការសិក្សាឆ្លាតវៃ និងការងារទំនើប
នៅសាលប្រជុំ មន្ទីរបរិស្ថាន ខេត្តកោះកុងខេត្តកោះកុង៕