KH EMPIRE

កម្លាំងចម្រុះសរុប ៣១៥នាក់ ស្រី ១៩៦នាក់ ចលនាសម្អាតអនាម័យបរិស្ថានក្រុង នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង

លោក ហ៊ុយ សុគន្ធ អនុប្រធានមន្ទីរ បានដឹកនាំថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំការិយាល័យ មន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យា សហការជាមួយរដ្ឋបាលក្រុង និងសហភាពសហព័ន្ធយុវជនកម្ពុជាក្រុង ចូលរួមចុះជំរុញ និងចលនាសម្អាតអនាម័យបរិស្ថានក្រុង នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីសំណាក់ ក្រុមប្រឹក្សាសង្កាត់ស្រះឬស្សី កម្លាំងទាំងបី ប៉ុស្តិ៍រដ្ឋបាល លោកគ្រូអ្នកគ្រូ មេភូមិ អនុភូមិ សិស្សានុសិស្ស ប្រជាការពារភូមិ និងប្រជាពលរដ្ឋ សរុបរួម៣១៥នាក់ ស្រី១៩៦នាក់។

កម្មវិធីសម្អាតអនាម័យបរិស្ថានធ្វើនៅភូមិស្រែពោធិ៍ លើខ្សែផ្លូវជាតិលេខ៧ និងលេខ២២ ៕

Exit mobile version