KH EMPIRE

មន្ត្រីឧទ្យានុរក្សស្នាក់ការក្បាលស្ពាន កម្លាំងគណៈបញ្ជាការស្រុកវ៉ារិន ខេត្តសៀមរាប ដកហូតអន្ទាក់របស់ជនសង្ស័យ ១០០ អន្ទាក់

តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» មន្ត្រីឧទ្យានុរក្សស្នាក់ការក្បាលស្ពាន នៅថ្ងៃទី ២៦ ខែមករា បានសហការជាមួយសមាជិកសហគមន៍ចង្ក្រានរយ និងកម្លាំងគណៈបញ្ជាការស្រុកវ៉ារិន ចុះល្បាតនៅចាប់ពីចំណុចទឹកធ្លាក់ចង្រ្កានរយរហូតដល់ចំណុចជុបប្រណាក់UTM379422-1519679 និងចំណុចចម្រាកក់ខាងកើតភ្នំអំពិលUTM384328-1517278 ស្ថិតក្នុងភូមិបាយដុត ឃុំស្វាយសរ ស្រុកវ៉ារិន ជាលទ្ធផលបានប្រទះឃើញអន្ទាក់ដែលដាក់សត្វព្រៃចំនួន១០០អន្ទាក់ និងអប់រំណែនាំដល់ប្រជាពលរដ្ឋដែលអាស្រ័យផលជាប់ព្រុំប្រទល់ព្រៃសហគមន៍ ចំនួន៥គ្រួសារស្មើនឹង១៥នាក់ ។

បិទខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបានចំនួន៣០ សន្លឹក សរសេរពាក្យកុំនៅតាមដើមឈើបានចំនួន២០ពាក្យ ចំពោះវត្ថុតាងបានយកមករក្សាទុកនៅសហគមន៍ចង្ក្រានរយ ៕

Exit mobile version