នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ មន្ត្រីការិយាល័យដែនជម្រកសត្វព្រៃ តំបន់ដែនជម្រកសត្វព្រៃបឹងពែរ មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី១ចំនួន៤នាក់ ប្រើប្រាស់ម៉ូតូចំនួន៤គ្រឿងបានសហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាបចំនួន៤នាក់ សហគមន៍ភ្នំបាល្ល័ង្គចំនួន២នាក់ និងសហគមន៍ព្រៃធំចំនួន១នាក់ ចុះល្បាតនៅចំណុចព្រៃសម្រាលUTM447229-1476660ស្ថិតនៅភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ជាលទ្ធផលបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបានចំនួន៥សន្លឹក និងបន្តល្បាតនៅចំណុចក្បាលអូរស្វាយUTM444397-1473540 ស្ថិតនៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ជាលទ្ធផលបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបានចំនួន៧សន្លឹក។
ខ.តំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព
– មន្ត្រីឧទ្យានុរក្សចំនួន៤នាក់ ប្រើប្រាស់ម៉ូតូ៤គ្រឿងបានសហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាបចំនួន៤នាក់ និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្វាយលើចំនួន២នាក់ចុះល្បាតនៅចំណុចកសំរោងUTM422366-1516354 ស្ថិតក្នុងភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ បានជួបប្រទះជនសង្ស័យ១ក្រុមកំពុងធ្វើសកម្មភាព កាប់គាស់រុករានដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ ទំហំប្រមាណជា៤,៦៨ហិកតា ពេលកម្លាំងល្បាតចូលទៅដល់ក្រុមជនសង្ស័យបានរត់គេចខ្លួន ពេលនោះកម្លាំងចម្រុះបានឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ មានឈ្មោះ ប៉ាត សំ ភេទប្រុស អាយុ៤៧ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិត្បែងកើត ឃុំត្បែង ស្រុកបន្ទាយស្រី និងដកហូតវត្ថុតាងពាក់ព័ន្ធដែលបន្សល់ទុកនៅទីតាំងកើតហេតុរួមមាន គោយន្តកន្ត្រៃចំនួន២គ្រឿង ម៉ូតូចំនួន៥គ្រឿង អាគុយ៤០អំព័រចំនួន៤គ្រាប់ ទូរសព្ទ័ដៃចំនួន៣គ្រឿង អង្គប់កណ្តុរចំនួន១០ កាំបិតខ្វែវចំនួន៤ រណាដៃ(រណាយក្យ)ចំនួន២ខ្សែ ។
វត្ថុតាងខាងលើបានយកទៅរកកសាទុកបណ្តោះអាសន្ននៅស្នាក់ការអូរប៉ារ៉ា ចំពោះជនសង្ស័យខាងលើបានកសាងសុំណុំរឿងព្រហ្មទណ្ឌបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
គ.តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
– មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី១ចំនួន៤នាក់ ប្រើប្រាស់ម៉ូតូ៤គ្រឿងបានសហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាបចំនួន២នាក់ ចុះល្បាតនៅចំណុចជើងភ្នំខ្សាកខាងលិចUTM445397-1488309ស្ថិតនៅភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង ជាលទ្ធផលបានជួបប្រទះករណីលួចកាប់ ផ្ដួល រំលំ ក្នុងគោលបំណងកាន់កាប់ដើម្បីយកដីធ្វើជាកម្មសិទ្ធិ១កន្លែងមានទំហំប្រមាណជា២,៦១ហិកតា ដែលបង្កឡើងដោយអញ្ញាតជន (ទីតាំងដីមានដាំដំណាំស្វាយចន្ទីរអាយុប្រហែល៥ឆ្នាំ) កម្លាំងសហការបានកំពុងកសាងសំណុំរឿង និងស្រាវជ្រាវរកអ្នកប្រព្រឹត្តមកអនុវត្តតាមនីតិវិធីច្បាប់ ៕