KH EMPIRE

មន្ត្រីឧទ្យានុរក្សប្រចាំការនៅស្នាក់ការអូរជាំស្លា(ថ្មដា) ដោះខ្សែអន្ទាក់ចាប់សត្វរបស់ជនសង្ស័យ នៅភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់

ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ ការិយាល័យដែនជម្រកសត្វព្រៃ(ភ្នំសំកុស) លោក ញ៉ោក ចាន់ហេង មន្ត្រីឧទ្យានុរក្សប្រចាំការនៅស្នាក់ការអូរជាំស្លា(ថ្មដា) អនុវត្តគម្រោងការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ បានដឹកនាំក្រុមការងារ ក្រុមA: សរុបចំនួន ៥នាក់ ធ្វើការល្បាតស្រាវជ្រាវ រុករក ទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ នៅចំណុចអូរល្ហុង ត្រង់និយាមកា(0280552-1352247) ស្ថិតក្នុងភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានធ្វើការដោះខ្សែអន្ទាក់បានចំនួន34ខ្សែអន្ទាក់(ប្រភេទខ្សែនីឡុង)។

វត្ថុតាងក្រុមការងារប្រមូលយកមករក្សាទុកនៅស្នាក់ការអូរជាំស្លា(ថ្មដា) ៕

Exit mobile version