នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ កម្លាំងមន្ត្រីឧទ្យានុរក្ស ប្រចាំការស្នាក់ការស្ទឹងថ្មី បានសហការជាមួយក្រុមការងារប្រចាំការនៅច្រកចង្អៀតមានមន្ត្រីក្រសួងបរិស្ថាននិងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចុះទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិនៅចំណុចភូមិទំព័រត្រង់ចំណុចនិយាមកា 293235, 1370270 ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឃាត់ជនសង្ស័យចំនួន 02 នាក់និងអេស្កាវ៉ាទ័រចំនួនមួយគ្រឿងកំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត។ អេស្កាវ៉ាទ័របានយកមករក្សាទុកនៅស្នាក់ការស្ទឹងថ្មី។
ជនសង្ស័យទាំង ២ នាក់មានឈ្មោះដូចខាងក្រោម៖
-ឈ្មោះ នេណ ពុទ្ធា ភេទប្រុស អាយុ 26ឆ្នាំ រស់នៅបច្ចុប្បន្ន ភូមិបន្ទាយក្រង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
-ឈ្មោះ ឡុច ស៊ីណេង ភេទប្រុស អាយុ 33ឆ្នាំ រស់នៅបច្ចុប្បន្ន ភូមិក្បាលមាស ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ៕