KH EMPIRE

មន្ត្រីស្នាក់ការល្បាតស្ទឹងព្រាត់ សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដកហូតអន្ទាក់ដាក់យកសត្វព្រៃចំនួន ១៦២ខ្សែ រណាយន្តតូចចំនួន ០១គ្រឿង និងរុះរើជំរុំ ចំនួន ០២កន្លែង

ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ ការិយាល័យដែនជម្រកសត្វព្រៃ ដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតស្ទឹងព្រាត់ កម្លាំងមន្រ្តីឧទ្យានុរក្ស បានសហការជាមួយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដោយមានការគាំទ្រថវិកា និងបច្ចេកទេសពីអង្គការ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០៣៧៥០៣៦-១២៨៣៥៦៩, ០៣៦២៦៤៤-១២៥៦៨៧២) បានធ្វើការដកហូតអន្ទាក់សម្រាប់ដាក់យកសត្វព្រៃបានចំនួន ១៦២ខ្សែ រណាយន្តតូចចំនួន ០១គ្រឿង និងរុះរើជំរុំ ចំនួន ០២កន្លែង អញ្ញាតជន ស្ថិតនៅភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។

ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតស្ទឹងព្រាត់ ៕

Exit mobile version