KH EMPIRE

សិក្ខាសាលាផ្សព្វផ្សាយថវិកាសមិទ្ធកម្មឆ្នាំ២០២៥ ការរៀបចំអនុវត្តកិច្ចព្រមព្រៀងសមិទ្ធកម្មរបស់ក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម ឆេង គឹមស៊ុន រដ្ឋលេខាធិការក្រសួងបរិស្ថាន

ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ លោកផាំង ហោ អនុប្រធានមន្ទីរ និងលោកស្រី សាន សាវឿន ប្រធានការិយាល័យរដ្ឋបាល ធនធាន មនុស្ស និងហិរញ្ញវត្ថុ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយថវិកាសមិទ្ធកម្មឆ្នាំ២០២៥ ការរៀបចំអនុវត្តកិច្ចព្រមព្រៀងសមិទ្ធកម្មរបស់ក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម ឆេង គឹមស៊ុន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងបរិស្ថាន នៅសណ្ឋាគារ អេម ព្រីសអង្គរ(Emppress Angkor) ខេត្តសៀមរាប។
បទបង្ហាញមាន៖
-ផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់២០២៥
-ថវិកាសមិទ្ធកម្មរបស់ក្រសួងបរិស្ថាន
-កិច្ចព្រមព្រៀងសមិទ្ធកម្ម រវាងរដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
-កិច្ចព្រមព្រៀងសមិទ្ធកម្ម រវាងអ្នកគ្រប់គ្រងកម្មវិធី ជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថាន
-កិច្ចព្រមព្រៀងសមិទ្ធកម្ម រវាង អង្គភាពថវិកា ជាមួយអ្នកគ្រប់គ្រងកម្មវិធី(គ្រប់អង្គភាពថវិកាថ្នាក់កណ្តាល និងថ្នាក់មន្ទីរបរិស្ថានរាជធានីខេត្ត)
-សំនួរ-ចម្លើយ

Exit mobile version