KH EMPIRE

មន្ត្រីការិយាល័យឧទ្យានជាតិ ឧទ្យានជាតិជួរភ្នំក្រវាញ ចុះល្បាតតាមភូមិសាស្ត្រទទួលខុសត្រូវ

-ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៥ ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការឧទ្យានុរក្សឆាយតាហ៊ីង កម្លាំងមន្រ្តីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០៣៤៤៤២៥-១២៨០១៤៩) ស្ថិតនៅភូមិកោះ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ពុំមានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ។

– ស្នាក់ការល្បាតពោធិ៍បឹង កម្លាំងមន្រ្តីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (៣៧៧៨២០_១២៧៦៩៥៣) ស្ថិតនៅភូមិពោធិ៏បឹង ឃុំដងពែង ស្រុកស្រែអំបិល ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។ តែពុំជួបបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ។

– ស្នាក់ការល្បាតឆាយអារ៉ែង កម្លាំងមន្រ្តីឧទ្យានុរក្ស បានសហការជាមួយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដោយមានការគាំទ្រថវិកា និងបច្ចេកទេសពីអង្គការ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(៣៤១៨៣៨_១២៨៥៤៧៥) ស្ថិតនៅភូមិកោះ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។តែពុំជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ ៕

Exit mobile version