ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយមានកិច្ចចង្អុលការដ៏ខ្ពង់ខ្ពស់ ពី ឯឧ ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានក្រុមទី១ ទទួលបន្ទុក ឃុំអូរសោម ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអោយលោក សៀង ធី មន្ត្រីឧទ្យានុរក្ស ដែលជាសមាជិក អនុគណៈកម្មការទី១ ដឹកនាំកម្លាំងចុះប្រតិបត្តិការ ស៊ើបអង្កេត តាមដាន និងរុករកសកម្មភាពបទល្មើសធនធានធម្មជាតិ សមាសភាពចូលរួមចំនួន ២នាក់ បានចុះទៅពន្លត់ភ្លើងឆេះព្រៃ នៅចំណុចខាងលើអន្ទង់អាំងនិយាមកា 294063-1342819 ស្ថិតនៅក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
មូលហេតុអាចបណ្តាលមកពីអ្នកធ្វើដំណើរ ដុត ឬចោលកន្ទុយបារី ។ លទ្ធផលពេលកម្លាំងទៅដល់ ចិននិងកម្មករធ្វើផ្លូវ បានពន្លត់ហើយរួចរាល់ដោយសារពួកគាត់មានឡានទឹក ៕