KH EMPIRE

មន្ត្រីមន្ទីរបរិស្ថានខេត្តស្វាយរៀង សហការជាមួយរដ្ឋបាលស្រុកស្វាយទាប «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ស្ថិតនៅបណ្ដោយដងផ្លូវជាតិលេខ ១

នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ លោក ចាន់ ឈន់ អនុប្រធានមន្ទីរបរិស្ថានខេត្ត សហការជាមួយរដ្ឋបាលស្រុកស្វាយទាប បានដឹកនាំមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរបរិស្ថាន ចូលរួមយុទ្ធនាការសំអាតផ្លូវជាតិក្រោមប្រធានបទ “ផ្លូវជាតិគ្មានសំរាមប្លាស្ទិក” ស្ថិតនៅបណ្ដោយដងផ្លូវជាតិលេខ ១ ក្នុងភូមិសាស្ត្រស្រុកស្វាយទាប ខេត្តស្វាយរៀង ក្នុងនោះមានការចូលរួមពីរអាជ្ញាធរពាក់ព័ន្ធ ស.ស.យ.ក ស្រុក លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស សរុបប្រមាណ ២៨៧៣នាក់ ។ ដោយឡែកឃុំគោលដៅដែលនៅជាប់ផ្លូវជាតិគឺដឹកនាំសម្អាតតាមគោលដៅរៀងៗខ្លួន ៕

Exit mobile version