ថ្ងៃទី ៧ កុម្ភៈ ២០២៥ លោក ព្រីន សំបូរ អនុប្រធានមន្ទីរ បានដឹកនាំសហការី ចុះត្រួតពិនិត្យទីតាំងអាជីវកម្មបូមខ្សាច់ខា្នតតូច ស្ថិត នៅភូមិ៣ ឃុំស្រែអង្រ្កង ស្រុកកូនមុំ ខេត្តរតនគិរី ដែលមានអ្នកចូលរួមសរុបចំនួន ០៦នាក់ ស្រី ០១នាក់។
លទ្ធផល៖ តាមការចុះពិនិត្យជាក់ស្តែងអាជីវកម្មបូមខ្សាច់នេះបើកដំណើរការតាំងពីឆ្នាំ២០១៦ ជាប្រភេទអាជីវកម្មចាស់ដែលត្រូវស្នើសុំបន្តសុពលភាពកិច្ចសន្យាការពារបរិស្ថានជាមួយមន្ទីរបរិស្ថានខេត្ត។ ចំពោះទីតាំងនេះគឺឆ្ងាយពីផ្ទះប្រជាពលរដ្ឋរស់នៅមិនមានផលប៉ះពាល់ រំខាន ជាសំឡេង ដល់ប្រជា ពលរដ្ឋទេ។ ចំពោះការបូមខ្សាច់វិញតាមការសួរនាំជាមួយអាជ្ញាធរពាក់ពន្ធ័ក្នុងតំបន់ទីតាំងអាជីវកម្មនេះដំណើរការមក គឺមិនមានការបូមខ្សាច់ធ្វើឱ្យមានការបាក់ច្រាំងនោះទេ។ លោក ព្រីន សំបូរ អនុប្រធានមន្ទីរ បាន ស្នើរឱ្យអាជ្ញាធរមុនអនុញ្ញាតឱ្យអាជីវកម្មណា មួយបើកដំណើរការក្នុងភូមិសាស្ត្រ សូមធ្វើការ ស្ទង់មតិពីប្រជាពលរដ្ឋដែលរស់នៅជុំវិញអាជីវកម្ម នោះផង ជៀស វាងមានបញ្ហាទៅថ្ងៃមុខ។ ចំពោះចំណុចកែប្រែបន្ថែមមាន:
-ម្ចាស់ជីវកម្មត្រូវមានការទទួលខុសត្រូវយ៉ាងខ្លាំងទៅលើសំរាមសំណល់នៅ ក្នុងតំបន់ ត្រូវរៀបចំទុកដាក់កាក សំណល់រឹង កុំឱ្យមានការបង្ហូរកាក សំណល់រាវចូលទន្លេជៀសវាងមានការបំពុលទឹក។
-គោរពពេលវេលាក្នុងការបូមខ្សាច់ជៀសវាងកុំឲ្យមានផលរំខានដោយ សារសំឡេង។
-សូមបន្តកិច្ចសហការល្អជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋ
-ពេលដឹកជញ្ចូនខ្សាច់ត្រូវគ្របស្បៃកុំអោយធ្លាក់ខ្សាច់រាយពេញផ្លូវ។ម្ចាស់ អាជីវកម្ម បានយល់ស្របនឹងអនុវត្តតាមការណែនាំរបស់ក្រុមការងារ ៕