ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឆតំបន់រ៉ាមសារស្ទឹងសែន ស្នាក់ការផាត់សណ្តាយ បានចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលប្រចាំនៅឃុំផាត់សណ្តាយ សហការជាមួយយោធភូមិភាគទី៤ ដឹកនាំដោយលោកវរៈសេនីយ៍ទោ សេង សំអុល នាយសេនាធិការរងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ចុះល្បាតដល់តំបន់ខាងលិចកោះតាបរ ចំណុចUTM 443308-1386466 ស្ថិតក្នុងភូមិសាស្រ្តភូមិកំពង់ចម្លង ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានប្រទះឃើញបទល្មើសនេសាទមួយកន្លែង កម្លាំងសហការកម្ទេចចោលនូវឧបករណ៍នេសាទនៅនឹងកន្លែងរួមមាន ៖
• របាំងសាច់អួនក្រឡាញឹកចំនួន៦របាំង ស្មើនឹងប្រវែង១៥០០ម៉ែត្រ
• ឡុកសាច់អួនចំនួន១៣ឡុក
• លបលូសាច់អួនចំនួន៨លូ
• សារមងបណ្តែតចំនួន២ដៃ ស្មើនឹងប្រវែងង១០០ម៉ែត្រ
• បង្គោលចំនួន១០០០ដើម
• និងលែងត្រីចម្រុះចំនួន១០គីឡូក្រាម ចូលទន្លេធម្មជាតិវិញ។