កិច្ចប្រជុំដោះស្រាយករណីប្រជាពលរដ្ឋចំនួន ១៣គ្រួសារ ចូលទៅកាប់រុករានដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ នៅក្នុងព្រៃសហគមន៍តំបន់ការពារធម្មជាតិរលំទឹកខ្មៅ ទឹកស ខេត្តសៀមរាប - KH EMPIRE
KH EMPIRE

កិច្ចប្រជុំដោះស្រាយករណីប្រជាពលរដ្ឋចំនួន ១៣គ្រួសារ ចូលទៅកាប់រុករានដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ នៅក្នុងព្រៃសហគមន៍តំបន់ការពារធម្មជាតិរលំទឹកខ្មៅ ទឹកស ខេត្តសៀមរាប

ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ ការិយាល័យដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព លោកប្រធានការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព បានដឹកនាំកិច្ចប្រជុំដោះស្រាយលើករណីប្រជាពលរដ្ឋចំនួន ១៣គ្រួសារ ចូលទៅកាប់រុករានដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ នៅក្នុងព្រៃសហគមន៍តំបន់ការពារធម្មជាតិរលំទឹកខ្មៅ ទឹកស សមាសភាពចូលរួម ជំទប់ទី១ឃុំយាង មេភូមិជាំស្រែ អនុភូមិរស្មី និងប្រជាពលរដ្ឋ សរុបចំនួន ១២នាក់ ស្រី ០៤នាក់ នៅទីចាត់ការតាកឹង។

ជាលទ្ធផល៖ ប្រជាពលរដ្ឋចំនួន ០៦គ្រួសារ បានចូលរួមប្រជុំ និងយល់ព្រមប្រគល់ដីដែលកាប់រុករានឲ្យទៅសហគមន៍តំបន់ការពារធម្មជាតិរលំទឹកខ្មៅ ទឹកសវិញ ចំណែក ០៧គ្រួសារទៀតមិនបានមកចូលរួមប្រជុំទេ ការិយាល័យនឹងធ្វើលិខិតជូនដំណឹងទៅសាលាឃុំយាង និងបានកំណត់ទុកពេល ចំនួន ០៤ថ្ងៃ ដើម្បីឲ្យប្រជាពលរដ្ឋចំនួន ០៧គ្រួសារនោះ ចូលមកដោះស្រាយ ប្រសិនមិនចូលមកដោះស្រាយតាមការកំណត់ទេ ការិយាល័យនឹងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

Exit mobile version