លោកស្រី ទឹម ទន់ទីលីណា អនុប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង នាំយកប័ណ្ណលើកទឹកចិត្តប្រតិបត្តិករ និងប្រគល់ជូនប័ណ្ណសរសើរមេត្រីបរិស្ថាន ឆ្នាំ២០២៤ បានចំនួន ៣សាលា - KH EMPIRE
KH EMPIRE

លោកស្រី ទឹម ទន់ទីលីណា អនុប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង នាំយកប័ណ្ណលើកទឹកចិត្តប្រតិបត្តិករ និងប្រគល់ជូនប័ណ្ណសរសើរមេត្រីបរិស្ថាន ឆ្នាំ២០២៤ បានចំនួន ៣សាលា

ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី ទឹម ទន់ទីលីណា អនុប្រធានមន្ទីរ និងសហការីការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន (ក្រុមការងារវាយតម្លៃគុណវុឌ្ឍិមេត្រីបរិស្ថាន) បានចុះប្រជុំផ្សព្វផ្សាយយុទ្ធនាការ « កម្ពុជាស្អាត ខ្មែរធ្វើបាន » នាំយកបណ្ណលើកទឹកចិត្តប្រតិបត្តិករ និងប្រគល់ជូនបណ្ណសរសើរមេត្រីបរិស្ថាន ឆ្នាំ២០២៤ បានចំនួន ០៣សាលា៖
១-វិទ្យាល័យសំឡូត ស្ថិតនៅភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង
២-សាលាបឋមសិក្សាអភិវឌ្ឍន៍សំឡូត ស្ថិតនៅភូមិអូរទន្ទឹម ឃុំ តាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង
៣-វិទ្យាល័យស្រែអណ្តូង ស្ថិតនៅភូមិបឹងរុន ឃុំ សំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ៕

Exit mobile version