នៅព្រឹកថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៥ លោក ហួន វិសុទ្ធ អនុប្រធានមន្ទីរ និងលោក ឈុន វឌ្ឍនា ប្រធានការិយាល័យរដ្ឋបាល តំណាងលោកប្រធាមន្ទីរ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី គោលការណ៍ និងនីតិវិធី នៃការដំឡើងថ្នាក់ និងឋានន្តរស័ក មន្ត្រីរាជការ ដល់មន្ទីរ អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុក ក្នុងខេត្ត ដឹកនាំដោយលោក លាង ច័ន្ទរង្សី ប្រធានមន្ទីរមុខងារសាធារណ:ខេត្តកណ្ដាល នៅសាលប្រជុំសាលាខេត្តកណ្ដាល ដោយមានការចូលរួមពី មន្ទីរ អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុក សរុប ៨០នាក់ ៕