មន្ទីរបរិស្ថានខេត្តសៀមរាប បានចូលរួមសហការចុះត្រួតពិនិត្យការធ្វើអាជីវកម្មជីកដីក្រហម និងបូមខ្សាច់ ក្នុងស្រុកអង្គរធំ - KH EMPIRE
KH EMPIRE

មន្ទីរបរិស្ថានខេត្តសៀមរាប បានចូលរួមសហការចុះត្រួតពិនិត្យការធ្វើអាជីវកម្មជីកដីក្រហម និងបូមខ្សាច់ ក្នុងស្រុកអង្គរធំ

ថ្ងៃ សុក្រ ទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ មន្ត្រីការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តសៀមរាប បានចូលរួមសហការចុះត្រួតពិនិត្យការធ្វើអាជីវកម្មជីកដីក្រហម និងបូមខ្សាច់ ក្នុងស្រុកអង្គរធំ ក្រោមកិច្ចដឹកនាំលោក ឌី រ៉ាដូ អភិបាលរងនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីមន្រ្តីមន្ទីរ អង្គភាពពាក់ព័ន្ធ សរុបចំនួន០២ទីតាំង៖

១.ទីតាំងធ្វើតេស្តរកដីក្រហមរបស់លោក តាន់ សាវុន ស្ថិតនៅភូមិជប់ ឃុំជប់តាត្រាវ ស្រុកអង្គរធំ
២.ទីតាំងយកដីក្រហមរបស់លោក កែម គង់ ស្ថិតនៅភូមិជប់ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ៕

Exit mobile version