ថ្ងៃទី ២២ កុម្ភៈ ២០២៥ លោក ហ៊ុយ សុគន្ធ អនុប្រធានមន្ទីរ និង លោក យេន រុន អនុប្រធានមន្ទីរ បានដឹកនាំ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តី មន្រ្តីកិច្ច និងឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានសហការជាមួយ រដ្ឋបាលក្រុង ដែលដឹកនាំដោយលោក សាយ កុសល អភិបាល នៃគណៈអភិបាលក្រុងស្ទឹងត្រែង និង សហភាពសហព័ន្ធយុវជនកម្ពុជាក្រុង ចុះដឹកនាំជំរុញនិងចលនាសម្អាតអនាម័យបរិស្ថានក្រុង នៅសង្កាត់ ស្រៈឫស្សី ក្រុងស្ទឹងត្រែង ព្រមទាំងមានការចូលរួមពី លោកក្រុមប្រឹក្សាសង្កាត់ កម្លាំងទាំងបីប៉ុស្តិ៍រដ្ឋបាល លោកគ្រូ អ្នកគ្រូ មេភូមិ អនុភូមិ សិស្សានុសិស្ស ប្រជាការពារភូមិ និងប្រជាពលរដ្ឋ សរុបមានចំនួន ២៥៩ នាក់ ស្រី ១៤២នាក់៕