ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ភោគ និមល់ អនុប្រធានការិយាល័យរ៉ាមសារ បានដឹកនាំមន្ត្រីចំនួន៣រូប សហការជាមួយប៉ុស្ដិ៍មនគរបាលរដ្ឋបាលឃុំកោះស្នែងចំនួន០២នាក់ និងសហគមន៍កោះស្រឡៅ ចុះល្បាត ត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទក្នុង តំបន់រ៉ាមសា ស្ទឹងត្រែង។
ដល់ចំណុច កន្ទុយភូមិកោះស្នែងនិយាមកា៦១១៨៦៦-១៥១០០១៧ ស្ថិតនៅភូមិកោះស្នែង ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានឃើញអាគុយ៧០អំពែរ ចំនួន២គ្រឿង ទុកចោលនៅកំពង់ នៅខាងលើមាន ជុំរុំតង់១ ក្រុមការងារដើរ រុករកក៏ប្រទះឃើញក្បាលឆក់ត្រីចំនួន០២(ក្តៅ១ត្រជាក់១) ដាក់ក្នុងកាបូប ខ្សែកាបចំនួន ០៥ខ្សែ អាវុធកែច្នៃ(កំភ្លើងហ្គាស)០១ដើម ទុកក្នុងរោង ឃើញកន្ត្រងជាប់ច្រវ៉ា២ លាក់ទុកក្នុងព្រៃ(អញ្ញាតជន) ។
វត្ថុតាងប្រមូលដកហូត យកមករក្សាទុកនៅ ស្នាក់ការរ៉ាមសារ និងកំពុងស្វែងរកមុខសញ្ញាជនសង្ស័យ ដើម្បីបន្ដនិតិវិធីតាមផ្លូវច្បាប់ ៕