ថ្ងៃ៨ ខែមីនា ឆ្នាំ ២០២៥ លោក ប៊ន សូផាន់ណារ៉ាត់ ប្រធានការិយាល័យ បានដឹកនាំក្រុមការងារ ចូលរួមអមដំណើរឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវចុះសួរសុខទុក្ខ ក្រុម ការងារកងវិស្វកម្មដែលកំពុងឈរជើង និងអនុវត្តការងារឈូសឆាយផ្លូវតាមបន្ទាត់ព្រំដែនភូមិសាស្ត្រខេត្តរតនគិរី និងសួរសុខទុក្ខកងកម្លាំងការពារព្រំដែន និងមន្ត្រីឧទ្យានុរក្ស ដែលឈរជើងប្រចាំការនៅចំណុចបង្គោលព្រំដែនលេខ១០ ក្នុងភូមិសាស្ត្រស្រុកតាវែង ខេត្តរតនគិរី ដោយនាំយកគ្រឿង ឧបភោគបរិភោគមួយចំនួនធំជូនដល់ក្រុមការងារកងវិស្វកម្ម ដែលកំពុងអនុវត្តការងារក្នុងភូមិសាស្ត្រខេត្តរតនគិរី ៕