នៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» នាថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ មន្ត្រីឧទ្យានុរក្សស្នាក់ការក្បាលស្ពាន ចំនួន០៣នាក់ ធ្វើដំណើរដោយម៉ូតូ និងថ្មើរជើងភ្ជាប់អាវុធ ចំនួន០២ដើម ភ្ជាប់ដោយវិទ្យុទាក់ទង ចំនួន០៣គ្រឿង បានចុះល្បាតរហូតដល់ចំណុចទឹកស្រក់ UTM387818-1512145 ស្ថិតក្នុងភូមិសាស្ត្រ ភូមិឃុនរាម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
លទ្ធផលបានជួបប្រទះករណីលាក់ទុកអន្ទាក់សត្វ(ចំនួន៣០អន្ទាក់) និងលាក់ទុកកាំភ្លើងកែឆ្នៃចំនួន១ដើម(ឆ្នុក) បង្កឡើងដោយអញ្ញាតជន ។ ក្រុមការងារបានរៀបចំណត់ហេតុបទល្មើសនិងស្រាវជ្រាវបន្ត ហើយវត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការក្បាលស្ពាន និងបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបាន ចំនួន០៣សន្លឹក និងសរសេរពាក្យ”កុំ”តាមដើមឈើបាន ចំនួន៣ពាក្យ ៕