ក.តំបន់ការពារទេសភាពអង្គរ
នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ មន្រ្តីឧទ្យានុរក្សចំនួន០៣នាក់ បានចាប់សត្វអន្សង ចំនួន០១ក្បាល ទម្ងន់៧,៥គីឡូក្រាម នៅក្នុងផ្ទះប្រជាពលរដ្ឋ ស្ថិតនៅក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ហើយបានយកសត្វអន្សងទៅព្រលែងចូល ក្នុងព្រៃធម្មជាតិតំបន់ការពារទេសភាពអង្គរវិញ។
ខ.តំបន់ការពារទេសភាពទំនាបទន្លេសាបខាងជើង
-មន្រ្តីឧទ្យនុរក្ស បានចុះល្បាតចាប់ពីចំណុចលូរទឹកទី២ UTM429955-1442747 និងចំណុចលូរទទឹងថ្ងៃ UTM430668-1436114 ស្ថិតក្នុងភូមិបាទ្បាំង ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប ជាលទ្ធផលពុំបានជួបបទល្មើស ឬសកម្មភាពអ្វីទេ ៕