ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ ការិយាល័យដែនជម្រកសត្វព្រៃ តំបន់ដែនជម្រកសត្វព្រៃបឹងពែរ មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី១ ចំនួន៤នាក់ ម៉ូតូចំនួន០៤គ្រឿង សហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ចំនួន០៤នាក់ បានចុះល្បាតដល់ចំណុចថ្នល់ដាច់ UTM452765-1474449 ស្ថិតនៅភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ។
ជាលទ្ធផលបានជួបប្រទះករណីលួចបង្កើតឡគ្រប់ប្រភេទ(ឡធ្យូង) នៅក្នុងតំបន់ដោយពុំមានការអនុញ្ញាតចំនួន០៥ឡ ដែលបង្កឡើងដោយអញ្ញាតជន កម្លាំងសហការបានកំពុងកសាងសំណុំរឿង និងបន្តស្រាវជ្រាវរកអ្នកប្រព្រឹត្តមកអនុវត្ត តាមនីតិវិធីច្បាប់ ។
បន្តល្បាតដល់ចំណុចអណ្តូងភ្នៅ UTM440967-1468154 ស្ថិតនៅភូមិក្រាំង ឃុំពង្រលើ ស្រុកជី់ក្រែង ខេត្តសៀមរាប ជាលទ្ធផលពុំបានជួបប្រទះបទល្មើសអ្វីកើតឡើងទេ បានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយចំនួន០៧សន្លឹក។
ខ.តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
-ន្ត្រីឧទ្យានុរក្ស ក្រុមល្បាតទី១ ចំនួន៤នាក់ ម៉ូតូ០៤គ្រឿង សហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ចំនួន២នាក់ បានចុះល្បាតដល់ចំណុចល្វាជាតិ UTM453491-1488650 ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ជាលទ្ធផលពុំបានជួបប្រទះបទល្មើសអ្វីកើតឡើងទេ និងបានបិតខិតប័ណ្ណអប់រំផ្សព្វផ្សាយ ចំនួន០៨សន្លឹក។
គ.តំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព
-មន្ត្រីឧទ្យានុរក្ស ស្នាក់ការត្រពាំងក្រសាំងបណ្ដុះកូនបេង បានចំនួន៥០០កូន និងកូនក្រញូងបានចំនួន២៣០កូន។
-មន្ត្រីឧទ្យានុរក្សចំនួន០៥នាក់ ម៉ូតូ០៥គ្រឿង សហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ចំនួន០៦នាក់ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្វាយលើ ចំនួន០៤នាក់ បានចុះល្បាតនៅចំណុចព្រៃល្ងៀង UTM420911-1525179 ស្ថិតនៅភូមិព្រៃល្ងៀង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ជាលទ្ធផលបានជួបប្រទះទីតាំងកាន់កាប់អាស្រ័យផលខុសច្បាប់ និងបានចុចយកខ្សែវ័ណ្ឌបិតជិត សរុបបានចំនួន០៥ទីតាំង មានទំហំផ្ទៃដីសរុបប្រមាណជា ១០,៧៩ហិកតា ក្នុងនោះមាន៖ ដីស្រែ៧,៨៧ហិកតា ដីចំការដំឡូង២,៩២ហិកតា មានខ្ទមចំនួន០២ មានឈ្មោះកាន់កាប់ដីចំនួន០៥នាក់។ បន្តល្បាតដល់ចំណុចសហគមន៍ឆក់បាស់ UTM414741-1520825 ស្ថិតនៅភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើខេត្តសៀមរាប ជាលទ្ធផលពុំបានជួបប្រទេះសកម្មភាពអ្វីទេ បានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយតាមដើមឈើ ចំនួន០៦សន្លឹក ៕