ថ្ងៃអង្គារ ទី ១១ ខែមីនា ឆ្នាំ ២០២៥ ក្រុមការងារការិយាល័យគាំពារបរិស្ថាន ដឹកនាំដោយ លោកយ៉ោក យឿម បានចូលរួមសហការជាមួយអាជ្ញាធរសង្កាត់ព្រះពន្លា ប៉ុស្តិ៍នគរបាល លោកមេភូមិ ចុះដោះស្រាយបញ្ហាដុតសំរាមរបស់លោកស្រី ស៊ុន សុភី នៅភូមិ I សង្កាត់ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
តាមការចុះពិនិត្យជាក់ស្តែងឃើញថា ទីតាំងនេះដុតមែកព្រីង ស្លឹកព្រីង ស្លឹកចេក ប្រអប់ស្នោរតិចតូច និងប្លាស្ទិកមួយចំនួនតូចផង។ លោកស្រី ស៊ុន សុភី បានចូលរួមថាការដុតនេះយូរៗម្តងទេ ហើយគាត់សុំសន្យាជាមួយក្រុមការងារថា ខ្ញុំឈប់ដុតសំរាមនៅក្នុងបរិវេណផ្ទះទៀតហើយ ហើយនិងអោយក្រុមហ៊ុនដឹកសំរាមទទួលដឹកចេញវិញ៕