លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង នៅថ្ងៃទី ១១ មីនា ២០២៥ បានដឹកនាំប្រធានការិយាល័យឧទ្យានជាតិ ចូលរួមកិច្ចប្រជុំពិភាក្សា ការស្នើសុំរៀបចំដាក់បង្គោលបណ្តាញអគ្គិសនី និងបណ្តាញទុយោមេ និងធ្វើរោងដាក់ម៉ូទ័របូមទឹក ស្ថិតនៅចំណុចទឹកជ្រោះតាតៃ មកកាន់ស្ថានីយ៍ទឹកស្អាត ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ របស់ក្រុមហ៊ុន អិលវ៉ាយភីគ្រុប ក្រោមអធិបតីភាពរបស់លោកបណ្ឌិត ទៀ សុរៈឆ័យ អភិបាលរងនៃគណៈអភិបាល ខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងតំណាងក្រុមហ៊ុន សរុបចំនួន ៣៥នាក់ ស្រីចំនួន ០១នាក់ ៕