KH EMPIRE

ការិយាល័យដែនជម្រកសត្វព្រៃស្រពក-ណាមលៀរ ភូមិសាស្ត្រខេត្តមណ្ឌលគិរី បានចុះស្វែងរកបទល្មើស ៣ ចំណុច

នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ ស្ថិតនៅត្រង់ចំណុចក្រោម72 លេខនិយាមកា ៧៦៣៧៤៩, ១៤៤៤៤០៩ បានដោះខ្សែមងចំនួន ២ខ្សែ នឹង ៣៦០ ម៉ែត្រ និងបានដោះបង្កៃចំនួន ១០៤ផ្លែ រក្សាទុកនៅស្នាក់ការម្រើច។

ខ.ត្រង់ចំណុចក្រោម72 និយាមកា ៧៦៣៧៤៩, ១៤៤៤៤០៩ បានឃើញសត្វអន្សងចំនួន ៣ក្បាល សត្វត្រដក់តូចសត្វចំនួន ៣ សត្វត្មាតភ្លើងចំនួន២ក្បាល សត្វស្វាស្រូវចំនួន២៥ក្បាល កុកកសចំនួន ៣ក្បាល សត្វអកត្រីតូចចំនួន ១ ក្បាល និងដានជើងសត្វទន្សោងចំនួន ២ក្បាល។

គ.ត្រង់ចំណុចត្រពាំងកណ្ដាលព្រៃព្រិច លេខនិយាមកា ៧៦០៩៨៤, ១៤៤៤៤៥២ បានឃើញគ្រោងឆ្អឹងសត្វទន្សោងចំនួន១ក្បាល ត្រូវបទល្មើសបាញ់ងាប់ ឃើញមានសំបកផ្ទុះគ្រាប់កាំភ្លើងចំនួន១គ្រាប់ ស្ថិតនៅភូមិកោះម្យើលលើ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ៕

Exit mobile version