KH EMPIRE

មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ចុះប្រតិបត្តិការស្រាវជ្រាវ រុករកបទល្មើសធនធានធម្មជាតិនៅតំពន់ជួរភ្នំក្រវាញ

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៤ មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ដែលកំពុងអនុវត្តគម្រោងកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ ប្រចាំស្នាក់ការរវៀង បានដឹកនាំកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការគាំទ្រពីអង្គការ WA ចុះប្រតិបត្តិការស្រាវជ្រាវ រុករកបទល្មើសធនធានធម្មជាតិ។

ជាលទ្ធផល ក្រុមការងារបានដកហូតរណាយន្ត(តូច) ចំនួន ១គ្រឿង នៅ UTM:0372158-1367889 ភូមិព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ចំណុច UTM:0379933-1359485 ភូមិឃុំដដែល ក្រុមការងារបានដកហូតរណាយន្ត(តូច)ចំនួន០១គ្រឿង និងកាំភ្លើងឆ្នៃ(ខ្យល់) ចំនួន ១ដើម។ ចំណុច UTM:0379795-1358682 ច្រកពង្រ ភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្រុមការងារបានដកហូតរណាយន្ត(ធំ) ចំនួន០១គ្រឿង ។ វត្ថុតាងដែលបានដកហូតទាំងអស់ បានយកមករក្សាទុកនៅស្នាក់ការរវៀង ៕

Exit mobile version