KH EMPIRE

មន្រ្តីឧទ្យានុរក្សបរិស្ថានខេត្តកំពត ចូលរួមពន្លត់ភ្លើងឆេះស្រែ និងចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ

ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សនៃតំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងខេត្តកំពត បានចូលរួមពន្លត់ភ្លើងឆេះក្នុងស្រែ ត្រង់ចំណុចនិយាមកា 447023/1158998 ភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

ក្នុងនោះដែរ មន្រ្តីឧទ្យានុរក្សក៏បានចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិបាន ៣លើក នៅចំណុច៖

-ខាងលើទឹកខៀវ និយាមកា ៤០៦១៨១/១១៨១១១៨ ភូមិមាត់ពាម ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត
-ចំណុចខាងលើព្រែកស្មាច់ ភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត
– ចំណុចទឹកចេញ ភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត
ទាំងបីចំណុចខាងលើ ពុំជួបប្រទះបទល្មើសធនធានធម្មជាតិឡើយ ៕

Exit mobile version