KH EMPIRE

ប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅតំបន់រ៉ាមសារបឹងទន្លេឆ្មារ ខេត្តកំពង់ធំ

ក្រុមការងារស្នាក់ការពៅវ៉ើយ សហការជាមួយស្នាក់ការបាឡត បានសហការជាមួយ លោកវរសេនីយ៍ឯក គង់ សុភាព បញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងជាប្រធានក្រុមការងារ បានដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការត្រួតពិនិត្យបង្រ្កាបបទល្មើសជលផល នៅថ្ងៃទី ២៦ ខែកុម្ភៈ ចាប់ពីចំណុចបឹងព្រលឹត រហូតដល់ចំណុចមាត់ពាមខ្វែងប្រា នៅតំបន់រ៉ាមសារទន្លេឆ្មារ ដោយបានដកហូតថ្នងឈើរុញលៀសចំនួន ៣៣គ្រឿង និងបានបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង មានដូចជា របាំងស្បៃមុង ចំនួន២២ របាំង ប្រវែង ១.២០០ម៉ែត្រ ឡុកចំនួន ៤៤គ្រឿង លបឡូចំនួន ៨៨មាត់ បង្គោលឈើ ចំនួន៩០០ដើម និងបានព្រលែងកូនត្រីចម្រុះ ចូលបឹងធម្មជាតិចំនួន ៣០គីឡូក្រាម នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

ចំណែកនៅដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្រុមការងារស្នាក់ការរងដីក្រហម ចុះល្បាតដល់តំបន់វាល160 ចំណុចUTM567214-1413410 ត្រពាំងរុន 566294-1414080 ស្ថិតក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ តែពុំបានជួបប្រទះបទល្មើសអ្វីទេ ។

រីឯស្នាក់ការរងអូរតាឈឹម បានសហការជាមួយស្នាក់ការគីឡូ៧០ ចុះល្បាតដល់តំបន់អូរស្រែប្រាំង ចំណុចUTM(571406-14115346)(570106-1416134) ពុំបានជួបប្រទះបទល្មើសអ្វីទេ ស្ថិតក្នុង ភូមិសាស្ត្រឃុំសុចិត្រ ស្រុកសណ្ដាន់ ៕

Exit mobile version