KH EMPIRE

ការប្តេជ្ញាចិត្តដោយផ្ទាល់លើប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” បានកើន ៦៣,០១៧អង្គ/នាក់…

នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សិស្សានុសិស្ស ប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការនី ចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបានចំនួន ៦៣,០១៧អង្គ/នាក់  នេះបើតាមការឱ្យដឹងពីរបាយការណ៍កើនឡើងនៃចំនួនអ្នកចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលក្នុងនោះរួមមាន សាលារៀន ចំនួន ១៥០សាលា តាមរយៈការចូលរួមពីលោកគ្រូអ្នកគ្រូ ចំនួន ១,៧៣៧នាក់ សិស្សានុសិស្ស ចំនួន ៤៦,៧២៩នាក់ ពលរដ្ឋ/អាជីវករ ចំនួន ២,២៦១នាក់ និងរោងចក្រ/សហគ្រាស ចំនួន ១៥ ដែលមានកម្មករ/កម្មការនី ចំនួន ១២,២៩០នាក់ ក្នុងចំណោមរាជធានី-ខេត្ត ចំនួន ១៦ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពង់ធំខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តបន្ទាយមានជ័យ ខេត្តរតនគីរី ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត៕

https://t.me/Eang_Sophalleth

Exit mobile version