KH EMPIRE

មន្រ្ដីឧទ្យានុរក្សនៅតំបន់ប្រើប្រាស់ច្រើនយ៉ាង បឹងទន្លេសាប ចុះល្បាតរកបទល្មើ់ស

តាមព័ត៌មានពីមន្ទីរបរិស្ថានខេត្តសៀមរាបឲ្យដឹងថា នៅថ្ងៃទី ២៧ កុម្ភៈ មន្រ្ដីឧទ្យានុរក្សស្នាក់ការកំពង់ឃ្លាំងចំនួន ២រូប ប្រើប្រាស់ម៉ូតូចំនួន ២គ្រឿង បានចុះល្បាតនៅចំណុចទុងដេក UTM404230-1453210 ស្ថិតនៅក្នុងភូមិត្នោតដាច់ខាងលិច ឃុំដានរុន ស្រុកសូទ្រនិគម ពុំមានសកម្មភាព ឬបទល្មើសអ្វីឡើយ ។

ចំណែកនៅស្នាក់ការអន្លង់សំណរ មន្រ្ដីឧទ្យានុរក្ស ចំនួន៣នាក់ ប្រើប្រាស់ម៉ូតូចំនួន ៣គ្រឿង បានចុះល្បាតពីចំណុចអូរក្រយួង UTM422150-1431639 ស្ថិតនៅក្នុងភូមិអូក្រោម រហូតដល់ចំណុចត្រពាំងកូនយំ UTM433076-1431639 ស្ថិតក្នុងភូមិថ្នល់លោក ឃុំស្ពានត្នោត ស្រុកជីក្រែង ក៏ពុំមានសកម្មភាព ឬបទល្មើសអ្វីដែរ ៕

Exit mobile version