KH EMPIRE

មន្រ្តីស្នាក់ការរងវាលត្រសេក ចាប់បានពស់ថ្លាន់មួយក្បាល យកទៅព្រលែងនៅជើងភ្នំបូកគោ

មន្រ្តីស្នាក់ការរងវាលត្រសេក និងប្រជាពលរដ្ឋ ខេត្តកំពត បានជួយចាប់ពស់ថ្លាន់មួយក្បាល ទម្ងន់ ១០គីឡូក្រាម នៅចំណុចខាំថ្មក្បែររោងពពែ ។ បន្ទាប់មក ក៏យកទៅបព្រលែងនៅជើងភ្នំបូកគោគីឡូលេខ៦ ចៀសវាងការវាយប្រហារទៅលើសត្វពពែ ។

ចំណែកមន្ត្រីស្នាក់ការរងអន្លងធំ ៣រូប បន្តការងារនៅថ្នាល ដោយធ្វើអនាម័យ ដកស្មៅ និងច្រកដីចូលថង់បាន ១៣៥ថង់ សរុបមកដល់ថ្ងៃនេះបាន ៣.៧០២ ថង់ រៀបទុកក្នុងរងថ្នាលរួចរាល់ និងប្ដូរថង់កូនឈើបាន ៣៨កូន ៕

Exit mobile version