KH EMPIRE

ការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែប រុករកឃើញរណារយន្ត មួយគ្រឿង នៅស្រុកឆែប ខេត្តព្រះវិហារ

ថ្ងៃទី២៨-២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកប្រធានការិយាល័យបានដឹកនាំ មន្ត្រីឧទ្យានុរក្សប្រចាំក្រុមអន្តរាគមន៍ ចំនួន២នាក់ ចុះល្បាតចំណុច ព្រៃគុយ អូរអញ្ចាញ អូរឈើទាល និយាមកាលេខ ៥៨២១៣៥-១៥៥០២៥៩ ស្ថិតក្នុងភូមិកំពង់ក្រសាំង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ រុករកឃើញរណារយន្ត ចំនួន០១គ្រឿង វត្ថុតាងរក្សាទុកនៅស្នាក់ការដំរីបូត។

ថ្ងៃទី២៦-២៨ ខែកុម្ភ: ឆ្នាំ២០២៤ មន្រី្តឧទ្យានុរក្សប្រចាំស្នាក់ការត្រពាំងព្រីង ចំនួន២នាក់ ប៉ូលីសសហការចំនួន១នាក់ ចុះល្បាតចំណុចផ្លូវបែកធ្មាចាន់ យក្សស្រង់ ព្រៃស្មាច ព្រៃអាហឿន ត្រពាំងថ្នល់ និយាមកាលេខ ៥៣៤៧៣៦-១៥២៣០២៧ ស្ថិតក្នុងភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ មិនជួបបទល្មើស។

ថ្ងៃទី២៨-២៩ ខែកុម្ភៈ ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការភ្នំសង្កែ ចំនួន ៣នាក់ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការទួលថ្មកែវ ចំនួន០២នាក់ ប៉ូលីសសហការ ១នាក់ ប៉ូលីសប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ស្រឡៅពីរចំនួន ១នាក់ យោធាសឹករងស្រុកឆែប ចំនួន១នាក់ ជំទប់ទីមួយឃុំកំពង់ស្រឡៅពីរ ចំនួន១នាក់ បានចុះល្បាតនៅចំណុច អូរតាឡះតូច ត្រពាំងរំដេង និយាមកាលេខ ៥៧៩៥៩០-១៥៣៩១៥១ ស្ថិតក្នុងភូមិកំពង់ព្រះឥន្ទ ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ បានអប់រំច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ដល់ប្រជាពលរដ្ឋ និងណែនាំដល់ពួកគាត់កុំអោយចាញ់បោកជនខិលខូចដែលសន្យាថានិងបង្កើតភូមិ និងចេញប្លង់រឹងអោយពួកគាត់ ៕

Exit mobile version