KH EMPIRE

ឃាត់ខ្លួនជនសង្ស័យពីរនាក់កាប់ទន្ទ្រានដីព្រៃ ភូមិសាស្ត្រ ភូមិបុស្សធំ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ

នៅថ្ងៃ ២៨-២៩ខែកុម្ភៈ ឆ្នាំឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សប្រចាំក្រុមអន្តរាគមន៍ចំនួន ២នាក់ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការដំរីបូត ចំនួន ១នាក់ ស្នាក់ការអូរកក់ ចំនួន ១នាក់ ចុះល្បាតចំណុច អូរក្រូច អូរជ្រៅ អូរស្មាច់ និយាមកាលេខ ៥០៨៦៥៤-១៥៣២៧៦៩ ស្ថិតក្នុងភូមិបុស្សធំ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ កំពុងធ្វើសកម្មភាពកាប់គាស់ រុករាន ទន្ទ្រានដីព្រៃ យកធ្វើជាកម្មសិទ្ធិដោយគ្មានលិខិតអនុញ្ញាត និងដកហូតបានរណារយន្ត ចំនួន ១គ្រឿង រួចកសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅសាលាដំបូងខេត្តព្រះវិហារ ៕

Exit mobile version