KH EMPIRE

កិច្ចប្រជុំបើកការកំណត់តំបន់ធ្វើការវិនិច្ឆយ័ចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ នៅស្រុកសង្កែ ខេត្តបាត់ដំបង

ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ស៊ុ សុវត្ថាយ ប្រធានការិយាល័យអភិរក្ស បានចូលរួមក្នុងពិធីប្រជុំបើកការកំណត់ តំបន់ធ្វើការវិនិច្ឆយ័ចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ ផ្តល់ប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់ និងអាស្រ័យផលដែលស្ថិតក្នុងតំបន់០២ របស់ភូមិឈូងត្រដក់ ពោធិ៍បាត់ដំបង អំចែងថ្ងៃ រកា បឹងទឹម បាសែត និងភូមិសម្តេច ស្ថិតក្នុង ឃុំតាប៉ុន និងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ពិធីនេះធ្វើនៅបរិវេណវត្តតាប៉ុន ភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ូ ដារី ជាអភិបាលរងខេត្តបាត់ដំបង លោកអភិបាលស្រុកសង្កែ លោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ត្រីមន្ទីររៀបចំដែនដី មន្ទីរជំនាញជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋ។

Exit mobile version