KH EMPIRE

អនុប្រធានមន្ទីរ ដឹកនាំមន្រ្តីឧទ្យានុរក្សប្រចាំការនៅស្នាក់ការបាឡត និងដូនស្តើង សហការជាមួយក្រុមការងារទីបញ្ជាការស្រាល ចុះបង្រ្កាបបទល្មើសនេសាទ

នៅថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២៤ លោក ប៉ែន ធារ៉ាត អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ដឹកនាំមន្រ្តីឧទ្យានុរក្សប្រចាំការនៅស្នាក់ការបាឡត និងដូនស្តើង សហការជាមួយក្រុមការងារទីបញ្ជាការ ស្រាលដឹកនាំដោយឧត្តមសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធ ចុះល្បាតដល់មាត់ ពាមបាងជាលទ្ធផលរួមមាន របាំងសាច់អួនចំនួន៣របាំងប្រវែង១៨០០ម៉ែត្រ ឡុកចំនួន៦ឡុក លបលូចំនួន ១២លូ បង្គោលឈើចំនួន២០០០ដើម និងព្រលែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួន ២០គីឡូក្រាម ៕

Exit mobile version